ភាពចម្រុះនិងវប្បធម៌
វប្បធម៌របស់ប្រទេសកម្ពុជាត្រូវបានចាក់រឹសយ៉ាងជ្រៅដោយភាពអស្ចារ្យនិងការខិតខំពីអតីតកាល។ អាណាចក្រខ្មែររងឥទ្ធិពលពីវប្បធម៌ឥណ្ឌា ហើយប្រទេសកម្ពុជាក៏បានកសាង ស្ថាបត្យកម្មដ៏ល្បីល្បាញទូទាំងពិភពលោកគឺប្រាសាទអង្គវត្ត ដែលជាចំនុចលេចធ្លោ នៃការច្នៃប្រឌិតរបស់ខ្មែរ។ក្រោយបញ្ចប់ សង្រ្គាមជាច្រើនឆ្នាំ និងទទួលបានឯករាជ្យ ពេញលេញ នៅឆ្នាំ១៩៥៣ បាននាំមកនៅភាពរីកចម្រើនទាំងសិល្បះ វប្បធម៌ រួមទាំងការអប់រំនិងវិស័យផ្សេងៗ ក្នុងការអភិវឌ្ឍសង្គម។ បន្ទាប់ពីមានការបាត់វប្បធម៌យ៉ាងច្រើននៅរបបខ្មែរក្រហម រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងស្ដារទម្រង់ សិល្បះបុរាណឡើងវិញ។នេះជាវប្បធម៌សំខាន់មួយដែលប្រទេសកម្ពុជា។
សាសនា
នៅប្រទេសកម្ពុជាបានដាក់បញ្ចូលសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។ប្រមាណជា៩៧%នៃប្រជាជនសរុបដែលកាន់សាសនាព្រះពុទ្ធនិងមានប្រជាជនមួយភាគតូចកាន់សាសនាផ្សេងដូចជាសាសនាឥស្លាម សាសនាគ្រីស្ទ និង សាសនារបស់ជនជាតិដើម។
សាសនាព្រះពុទ្ធមានប្រវត្តិយូរលង់ហើយ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលសាសនាតាមរយះការធ្វើពាណិកម្មរបស់ពាណិករហិណ្ឌូពីប្រទេសឥណ្ឌា ទៅប្រទេសចិន ដែលធ្វើដំណើរឆ្លងកាត់កំពង់ផែអាស៊ីអាគ្នេយ៍។ មួយពាន់ឆ្នាំមុន ព.ស មានសាសនាជាច្រើននៅចម្រុះគ្នារួមទាំសាសនាហិណ្ឌូផងដែរ។ក្រោយពីសាសនាព្រះពុទ្ធ ចាប់ផ្ដើមផ្សព្វផ្សាយ មានប្រជាជនជាច្រើនបានងាកមកកាន់សាសនានេះកាន់តែច្រើន ហើយក៏បានផ្សព្វផ្សាយបន្ដ ធ្វើឲសាសនានេះកាន់តែទូលំទូលាយ និងបន្ដអនុវត្តដល់សព្វថ្ងៃនេះ។ ឆ្នាំ១៩៧៥ក្នុងរបបខ្មែរក្រហម សាសនាទាំងអស់ត្រូវបានលុបបំបាត់ទាំងស្រុង ប្រសិនបើប្រជាជន បន្ដការគោរព និងត្រូវទន្ទកម្ម។
សាសនាថេរាទត្រូវរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងស្ដារឡើងវិញនៅឆ្នាំ១៩៩៣ បន្ទាប់ពីប្រទេសបាត់បង់ទំនាក់ទំនងជាមួយប្រទេសដទៃ ចំនែកមនោគមវិជ្ជាសាសនា ក៏មិនដូចកាលពីឆ្នាំ១៩៧៥។ រដ្ឋធម្មនុញនៃប្រទេសកម្ពុជា បានផ្ដល់សិទ្ធសេរីភាពដល់ប្រជាជនក្នុងការជឿជំនឿសាសនា ផ្សេងៗ។
សិល្បៈ
សព្វថ្ងៃ តន្រ្តីបែបប្រពែណីនៅប្រទេសកម្ពុជាមិនទាន់បាត់បង់ទេ។ ហើយភ្លេងពិណពាទ្យជាតន្រ្តីមួយប្រទេភដែលប្រគុំឡើងនៅក្នុងរបាំព្រះរាជទ្រព្យនិង នៅក្នុងប្រាសាទនានាពីបុរាណកាលមក។ ឧបករណ៏តន្រ្តីមួយនេះតែងតែប្រទះឃើញនៅក្នុងការប្រគុំរបាំបុរាណសម្រាប់ ពិធីបុណ្យ ឬ ការសម្តែងល្ខោន ។ ភ្លេង ពិណពាទ្យមានឧបករណ៏ដូចជា រនាត ឃ្មោះ និងស្គរ។អ្នកលេងឧបករណ៏ទាំងនេះត្រូវមានឧបករណ៏ផ្ទាល់ខ្លួន និង កន្លែងចំនុចឧបករណ៏ខ្លួនលេង។
របាំនៅប្រទេសកម្ពុជាគឺជាបង្ហាញពីទំរង់សិល្បៈរបស់កម្ពុជា។ ប្រទេសកម្ពុជាបានចែករបាំ៣ប្រភេទគឺ របាំបុរាណ របាំប្រជាប្រិយ របាំប្រពៃណី។ នៅឆ្នាំ២០០៣ អង្គការយូរណេស្កូបានបញ្ចូលរបាំទៅជាសម្បត្តិបេតិកភណ្ឌអរូបី។ សិល្បះទាំងអស់នេះគឺជានិមិត្តរូប នៃអត្តសញ្ញាណជាតិក៏ដោយ ក៏នៅមានវប្បធម៌ប្រជាប្រិយពីបណ្ដាលប្រទេសនានា ជុំវិញពិភពលោក បានជះឥទ្ធិពលយ៉ាងខ្លាំង ពិសេសយុវជនជំនាន់ក្រោយ។
ស្ថាបត្យកម្ម
ប្រទេសកម្ពុជាមានស្ថាបត្យកម្មបុរាណជាច្រើន ដោយសារតែមានវត្តមានសាសនា២គឺសាសនាព្រហ្មញ្ញ និង សាសនាព្រះពុទ្ធ។ ប៉ុន្តែផ្ទះនិងអគារមានលក្ខណះសាមញ្ញ។ ក៏ប៉ុន្ដែនៅតាមជនបទ ប្រជាជនភាគច្រើនសង់ផ្ទះពីឬស្សី ស្បូវ ហើយយកដើមត្រែង ធ្វើជាសរសផ្ទះដើម្បីការពារទឹកជំនន់។ បើសិនជាមានការសាងសង់ផ្ទះ ត្រូវក្រុមគ្រួសារនិងសហគមន៍ជាអ្នកជួយគ្នា បន្ទាប់ពីបញ្ចប់សាងសង់ផ្ទះហើយនឹងមានពិធីសូត្រមន្ត។ នៅទីក្រុង១/៣នៃប្រជាជន
ពុំមាន ប្រភពទឹកគ្រប់គ្រាន់ អគ្គិសនី ហើយបង្គន់នៅក្រៅផ្ទះ ប៉ុន្តែនៅជនបទមានគ្រឿបរិក្ខារតិចតួច។