ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើ​ន។ ដូច្នេះហើយគ្រូបង្រៀនមានតួនាទីដ៏សំខាន់ក្នុងការផ្ដល់ចំណេះដឹងឲ្យទៅសិស្សជំនាន់ក្រោយ។ ទ្រឹស្ដីរបស់ CONTESSA គឺបង្កើតកម្មវិធីអប់រំគ្រូបង្រៀនឲ្យសមស្របទៅនិងតម្រូវការនាពេលបច្ចុប្បន្ននិងអនាគតជាមួយនឹងសម្ភារៈឧបទេសនិងវិធីសាស្រ្ដបែបទំនើបក្នុងការបង្រៀនសិស្ស។

បន្ទាប់ពីសកលវិទ្យាល័យGrazធ្វើការស្រាវជ្រាវបានឲ្យដឹងថាបញ្ហាចម្បងនៅក្នុងវិស័យអប់រំគឺគ្រូបង្រៀន។​ គ្រូបង្រៀន គឺជាបុគ្គលដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស ទូទាំងសាកលលោក។​មិនតែប៉ុនោះ គ្រូបង្រៀនក៏ត្រូវធ្វើការពង្រឹងសមត្ថភាព បង្កើតវិធីសាស្រ្តថ្មីហើយងាយ​ស្រូល សម្រាប់អាជីព បច្ចប្បន្ននិងអនាគត។ វាជាការរួមចំណែកដ៏សំខាន់​​ក្នុងការ​អភិវឌ្ឍខ្លួនឯងនិង​សង្គមជាតិ។

CONTESSAបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពគ្រូបង្រៀន៖

  • ១.វិស័យអប់រំអន្ដរជាតិ ជាការកែប្រែទំរងនៃការបង្រៀននៅប្រទេសស្រីលង្ការឲស្របទៅតាមស្ដង់ដាអន្តរជាតិ ជាពិសេសនោះគឺពង្រីកចំនេះដឹងឲកាន់តែទូរលំទូលាយ។

  •  ២.ការអប់រំថ្នាក់ជាតិ  វិទ្យាស្ថានជាតិអប់រំ និង​ក្រសួងអប់រំយុវជន និង​ កីឡា ប្រចាំប្រទេសស្រីលង្ការ និងធ្វើការអនុវត្តន៏ទៅលើកម្មវិធីសិក្សា ផ្នែកគរុកោសល្យ ក្នុងការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល គ្រូបង្រៀនបន្ថែម។

  • ៣.សាកលវិទ្យាល័យនៅស្រីលង្ការ មានបើកវគ្គសម្រាប់គ្រូបង្រៀន​ ដែលចង់អភិវឌ្ឍន៏ខ្លួន បន្ថែមជាមួយនិង វិធីសាស្រ្ដ​​ ទំរងកិច្ចការ ។

  • ៤.មន្ត្រីនៅក្នុងវិស័យអប់រំ បញ្ចប់វគ្គសិក្សាបណ្ដុះបណ្ដាលគ្រូបង្រៀន ហើយពួកគាត់និងធ្វើការបណ្ដុះបណ្ដាលបន្តទៅគ្រូអប់រំមូលដ្ឋានដើម្បីពង្រឹងគុណភាពនៃការអប់រំ។

  • ៥.វិស័យអប់រំតាមតំបន់ ជាការពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការបង្រៀនសិស្សឲ្យទទួលបានលទ្ធផលល្អ និងស្របតាមស្តង់ដារទូទៅរបស់ក្រសួងអប់រំ។

សាស្រ្តាចារ្យ​Manjula Vithanapathirana ដែលជាអ្នកសម្របសម្រួល របស់​CONTESSA និងជាព្រឹទ្ធបុរសមហាវិទ្យាល័យនៅសាកលវិទ្យាល័យកូឡុំបូ បានសរសេរអត្ថបទមួយដែលជាចំណាប់អារម្មណ៍ជាមួយCONTESSA​ និងប្រព័ន្ធអប់រំនៅស្រីលង្ការ ថា៖

គ្រូបង្រៀនមិនមែនជាបុគ្គលដែលធ្វើតាមការណែនាំទេ។​តែគ្រូបង្រៀនត្រូវយល់ដឹងពីបរិបទនៃការបង្រៀន ការសិក្សា​ ហើយជាបុគ្គលដែលបន្តការអភិវឌ្ឍខ្លួនជានិច្ច។ ការបង្រៀនរបស់គ្រូគឺអាស្រ័យទៅលើទ្រឹស្ដីដែលបង្កើត ដូច្នេះ គ្រូបង្រៀន ត្រូវតែអភិវឌ្ឍន៏ខ្លូនជានិច្ច។

គ្រូបង្រៀនគឺបង្រៀនពឹងផ្អែកទៅលើទ្រឹស្ដីដែលបង្កើតមកសម្រាប់អនុវត្តន៍។គ្រូបង្រៀនគឺជាបុគ្គលដែលស្គាល់នៅបរិបទនៃការបង្រៀន។​​មិនតែប៉ុណ្ណោះ គ្រូបង្រៀនត្រូវតែមានសមត្ថភាព ត្រូវចេះអភិវឌ្ឍន៍ខ្លួនក្នុងបញ្ហាប្រឈមផ្សេងៗ។ ​​គ្រូបង្រៀនគឺជាអ្នកអនុវត្តន៍នៅទ្រឹស្ដីព្រោះ ថាវាជាបទពិសោធន៍ ពេញមូយជីវិតរហូតដល់ចូលនិវត្តន៍(Vithanapathirana,M.2019) ។

លោកសាស្ត្រាចារ្យ Shironica Karunanayaka ដែលជាព្រឹទ្ធបុរស​នៃមហាវិទ្យាល័យអប់រំនៅសាកលវិទ្យាល័យ ស្រីលង្ការ ដែលបានសរសេរពីសារៈសំខាន់ និងផលប៉ះពាល់នៃការប្រើអ៊ីនធ័រណែនដូចគំរោងនេះជាមួយ លោក Som Naidu.

“សិស្ស គ្រូបង្រៀន និងអ្នកអប់រំ គឺជាអភិវឌ្ឍន៍នៅបរិបទរបស់ប្រទេសនីមួយៗ ដែនមិនអាចខ្វះបាន ព្រោះពួកគេជាធនធានដ៍មានតម្លែ។ នៅបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនកំពុងធ្វើការអភិវឌ្ឍន៍ទៅលើវិស័យអប់រំ ឲស្របទៅតាតំរូវការរបស់គ្រូបង្រៀន។”
Karunanayaka, S. and Naidu, S. 2014
មហាវិទ្យាល័យអប់រំនៅសាកលវិទ្យាល័យបើកទូលាយនៃប្រទេសស្រីលង្កា

ប្រភព:
Karunanayaka, S. and Naidu, S. (2014). Integrating OER in Educational Practice: Practitioner Stories. The Open University of Sri Lanka, p.3.
Vithanapathirana, M. (2019, July 21). Sri Lanka partnering with CONTESSA. The Sunday Times. Retrieved from http://www.sundaytimes.lk/190721/education/sri-lanka-partnering-with-contessa-358744.html