ការអប់រំគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា។ ការសិក្សាស្រាវជ្រាវនិង​បច្ចេកវិទ្យា គឺជាគន្លឹះមួយដែលធ្វើឲប្រព័ន្ធអប់រំនៅកម្ពុជារឹងមាំ។ CONTESSA​បានផ្ដល់ឪកាសឲ៦ប្រទេស(សាកលវិទ្យាល័យចំនួន៦)ទូទាំងពិភពលោក មានដូចជា ប្រទេស​អូទ្រីស ប្រទេស អាលឺម្ល៉ង ប្រទេសកម្ពុជា និង​ ស្រីលង្ការ ដើម្បីជួយលើកកម្ពស់គុណភាព   អប់រំ រវាងគ្រូនិងសិស្ស។ប្រទេសកម្ពុជាបាន បញ្ចូលកម្មវិធីសិក្សាតាមបែបបច្ចេកវិទ្យា និង​ ការរៀនតាមប្រព័ន្ធអ៊ីនធ័រណែត ដើម្បីឲសិស្សបានយល់ដឹងពីការសិក្សាតាមបែវទំនើប។ គោលដៅចុងក្រោយគឺផ្ដោតទៅលើការពង្រឹងសមត្ថភាព និងចែករំលែកនូវបទពិសោធន៏​ ដើម្បីគុណភាពអប់រំគ្រប់ថ្នាក់។

CONTESSA បានចូលរួមចំណែក្នុងវិស័យអប់រំយ៉ាងសំខាន់ ក្នុងការពង្រឹងសមត្ថភាពគ្រូបង្រៀ:

  • ១.​វិស័យអប់រំអន្ដរជាតិ គឺជាការកែប្រែទំរងនៃការបង្រៀននៅប្រទេសកម្ពុជាឲស្របទៅតាមស្ដង់ដាអន្តរជាតិ ជាពិសេសនោះគឺពង្រីកចំនេះដឹងឲកាន់តែទូរលំទូលាយ។
  • ២.ការអប់រំថ្នាក់ជាតិ  វិទ្យាស្ថានជាតិអប់រំ និង​ក្រសួងអប់រំយុវជន និង​ កីឡា ប្រចាំប្រទេសកម្ពុជា និងធ្វើការអនុវត្តន៏ទៅលើកម្មវិធីសិក្សា ផ្នែកគរុកោសល្យ ក្នុងការអភិវឌ្ឍ និង​បណ្ដុះបណ្ដាល គ្រូបង្រៀន។
  • ៣.សាកលវិទ្យាល័យនៅប្រទេសកម្ពុជា មានបើកវគ្គសម្រាប់គ្រូបង្រៀន​ ដែលចង់អភិវឌ្ឍន៏ខ្លួន បន្ថែមជាមួយនិង វិធីសាស្រ្ដ​​ ទំរងកិច្ចការ ។
  • ៤.មន្ត្រីនៅក្នុងវិស័យអប់រំបានបញ្ចប់វគ្គសិក្សាបណ្ដុះបណ្ដាលគ្រូបង្រៀន ហើយពួកគាត់និងធ្វើការបណ្ដុះបណ្ដាលបន្តទៅគ្រូអប់រំមូលដ្ឋានដើម្បីពង្រឹងគុណភាពនៃការអប់រំ។
  • ៥.វិស័យអប់រំតាមតំបន់ គឺជាការពង្រឹងសមត្ថភាពគ្រូបង្រៀនក្នុងការបង្រៀនសិស្សឲ្យទទួលបានលទ្ធផលល្អ និងស្របតាមស្តង់ដារទូទៅរបស់ក្រសួងអប់រំ។

លោកGeorge Edgar ជាឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានធ្វើបទបង្ហាញពីគំរោងមួយនេះថា៖

“ខ្ញុំមានសេចក្ដីសោមនស្សរីករាយចំពោះកិច្ចសហការនាពេល កន្លមករវាងប្រទេសប្រទេសអូទ្រីស ប្រទេសអាល្លឺម៉ង់ និងប្រទេសកម្ពុជា។ យើងនិងបន្តទំនាក់ទំនងឲ្យកាន់ជិតស្និទជាមួយនឹងសមាជិកដែលធ្វើការក្នុងជួររដ្ឋាភិបាលនិងសមាគមន៍គ្រូបង្រៀននិង សង្គមស៊ីវិលដើម្បីជួយអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀននិងសិស្សឲ្យកាន់តែល្អប្រសើរ។ លោកGeorge Edgar បានប្ដេជ្ញាថានិងជួយពង្រឹងប្រព័ន្ធអប់រំនៅកម្ពុជាអោយមានភាពល្អប្រសើរនិងស្រប់តាមស្តង់ដារអន្តរជាតិ។”
Mr. George Edgar
ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅព្រះរាជាណាចក្រកម្ពុជា