ការអប់រំសព្វថ្ងៃ
ការអបរំនៅកម្ពុជានៅ ទទួលបាននូវភាពេជោគជ័យ ទៅលើការអប់រំកុមារ។ ការចុះឈ្មោះចូលនៅងឲថ្នាក់មតេ្ដយ្យកើតច្រើនទ្វេដង ចាប់តាំងឆ្នាំ២០០៧។ សិស្សចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សានៅឆ្នាំ១៩៩៧មានចំនួន៨២% តែកើតដល់៩៧%នៅក្នុងឆ្នាំ២០១៧។
ការអប់រំនៅកម្ពុជា គ្រប់គ្រងដោយរដ្ឋាភិបាល តាមរយក្រសួងអប់រំយុវជន និង កីឡា នៅថ្នាក់ជាតិ និង មន្ទីអប់រំនៅថ្នាក់ខេត្ត។ ប្រព័ន្ធអប់រំនៅកម្ពុជាមានដូចសាលា មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ការអប់រំនៅឧត្តមសិក្សា និង កាអប់រំវិជ្ជាជីវ។
ការអប់រំថ្នាក់បឋម
ការអប់រំថ្នាក់បឋមនៅប្រទេសកម្ពុជាគឺចាប់ផ្ដើមពីអាយុ៦ឆ្នាំ ដែលមានរយះពេល៦ឆ្នាំ។ នាឆ្នាំ២០១៧ប្រទេសកម្ពុជាមានសាលាបឋមសិក្សាចំនួន៧១៤៤សាលា និង៩៦ កន្លែងទៀតនៅតំបន់ជួបការលំបាក ដែលមានបុគ្គលិកចំនួន ៤៦ ១៤៩នាក់ បង្រៀនសិស្សចំនួន២០២២០៦១នាក់។
នៅឆ្នាំ១៩៩៣ ក្រសួងអប់រំបានបែងចែកការអប់រំថ្នាក់បឋមសិក្សាជាកំរង។កំរង មានដូចជាសាលាបឋមសិក្សា ការសិក្សាចំនេះដឹងទូទៅ ដែលជាផ្នែកមួយនៃប្រព្ធ័នអប់រំ។នៅក្នុងកំរងនីមួយៗ មាន៦ទៅ៧សាលា ក្នុងគោលបំណង អភិវឌ្ឍន៏គុណភាពដោយការផ្ដល់ជូននៅហិរញ្ញវត្ថុ និង ធនធាននៃការអប់រំ ជាមួយនិងបទពិសោធន៏គ្រប់គ្រងសាលា ជាបណ្ដាញ និង ការពិភាក្សារវាងបុគ្គលិកនិង គ្រូបង្រៀន។ក្រសួងអប់រំបានកំណត់ថាសាលាកំរងគឺជា យន្ដការការងារដែលមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ដោយផ្ទាល់សម្រាប់សហគមន៏ក្នុងការផ្សព្វផ្សាយការចុះឈ្មោះចូលរៀនរបស់កុមារ។
តាមរយះក្រសួងអប់រំយុវជន និងកីឡា បានរៀបចំនៅសកម្មភាពជាច្រើនក្នុងការបង្រៀនដើម្បីពង្រឹងសមត្ថភាពអប់រំជាពិសេសគឺការបង្រៀនរបស់គ្រូ និងការសិក្សារបស់សិស្សឲកាន់តែមានប្រសិទ្ធភាព រូមមានការសិក្សាតាមបែបសាលាកុមាមេត្រី បរិស្ថានសាលា ពង្រឹងសិស្សខ្សោយ និងការសិក្សានៅបណ្ណាល័យ។ទោះបីជាមានការសិក្សាបែបទំនើបក៏ដោយ ក៏នៅមានការបង្រៀន តាមបែបទ្រឹស្ដី និងការចងចាំ។
ការអប់រំនៅថ្នាក់បឋមគឺផ្ដោតទៅលើកម្មវិធីជំនាញមូលដ្ឋាន អក្សរ លេខ និងសិល្បះ ជាដើម។ ភាសាគោលក្នុងការបង្រៀនគឺជាភាសាខ្មែរ មិនតែប៉ុនោះក្រសូងអប់រំបានបញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេស ដែលចាប់ពីថ្នាក់ទី៥ឡើងទៅ។
ការអប់រំថ្នាក់ចំនេះដឹងទូទៅ
បន្ទាប់ពីបញ្ចប់ការអប់រំនៅថ្នាក់បឋមសិក្សា សិស្សានុសិស្សត្រូវបន្ដការសិក្សានៅថ្នាក់ចំនេះដឹងទូទៅកម្រិតទាបរឺ ថ្នាក់អនុវិទ្យាល័យ(មធ្យមសិក្សាបឋមភូមិ)រយះពេល៣ឆ្នាំ។ ហើយបន្តទៅថ្នាក់ចំនេះដឹងទូទៅកម្រិតខ្ពស់រឺថ្នាក់វិទ្យាល័យ(មធ្យមសិក្សា ទុតិយភូមិ)រយះពេល៣ឆ្នាំរឺ ការបណ្ដុះបណ្ដាលវិជ្ជាជីវះកម្រិតមធ្យមដែលរៀបចំដោយ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ សិស្សានុសិស្សត្រូវប្រឡងបញ្ចប់ (ថ្នាក់ជាតិ)។លទ្ធផលសិស្សប្រឡងថ្នាក់ជាតិនៅឆ្នាំ២០១៩ អត្រាសិស្សជាប់មាន៦៨%។ពួកគេអាចបន្ដថ្នាក់ បរិញ្ញាបត្ររងសិក្សារយះពេល២ឆ្នាំ បរិញ្ញាបត្រ សិក្សារយះពេល៤ឆ្នាំ និងវេជ្ជសាស្រ្ដ សិក្សារយះ៧ឆ្នាំ នៅថ្នាក់ឧត្តមសិក្សា(សាកលវិទ្យាល័យ)។ យ៉ាងណាក្ដី អត្រាសិស្សចូលរៀននៅមានកម្រិត មានត្រឹមតែ១៣% នៃសិស្សដែលចូនរៀននៅសាកលវិទ្យាល័យ។សិស្សទាំងអស់មានឪកាសចូលរៀនក្នុងកម្មវិធីសិក្សាបណ្ដុះបណ្ដាលវិជ្ជាជីវះរឺបរិញ្ញាបត្ររង។
យេនឌ័រ
សមភាពយេនឌ័រក្នុងការចុះឈ្មោះត្រូវបានអនុវត្តនៅថ្នាក់បឋមសិក្សា និងអនុវិទ្យាល័យ ។សមាមាត្រសិស្សស្រីនៅឆ្នាំ២០០៨មានត្រឹមតែ៣៣.៨% ហើយឡើនដល់៥០%នៅក្នុងឆ្នាំ២០១៧។ទោះជាយ៉ាងណាក៏នៅមានគំលាតគ្នារវាងជនបទនិងទីក្រុង ក្មេងស្រីជនជាតិភាគតិចភាគច្រើន ជួបការលំបាក ជាងក្មេងដទៃ។ ក៏ប៉ុន្ដែអត្រាយេនឌ័រនៅថ្នាក់អនុវិទ្យាល័យ ក្មេងប្រុស (២៧%)តិចជាង ក្មេងស្រី(៣៣%)។