ជីវភាពរស់នៅ
ប្រទេសស្រីលង្កាជាប្រទេសកោះមួយដែលស្ថិតនៅអាស៊ីខាងត្បូង ដែលមានប្រជាជនប្រមាណជា២១.៧លាននាក់។ ប្រជាជនប្រមាណជា៧៥០០០០នាក់ដែលរស់នៅក្នុងទីក្រុងកូឡុំបូដែលភាគច្រើនមកពីតំបន់និរតីប្រជាជនដែលរស់នៅតាមបណ្ដោយឆ្នេរសមុទ្រនៃភាគខាងកើតនិងប្រជាជនមកពីឧបទ្វីបខាងជើង ហើយនិងប្រជាជនរស់នៅក្នុងJayewardnepura Kotte ប្រមាណជា១១៥០០០នាក់។
ប្រវត្តសង្ខេប
ប្រទេសស្រីលង្កាជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ប្រហែលជាចាប់ផ្ដើមនៅដើមឆ្នាំ១៥០០០មុនគ.ស ។បុព្វបុរស របស់ប្រទេសស្រីលង្ការជាជនជាតិឌាវ ។ ហើយក៏មានជនអន្ដោប្រវេសន៏ជាជនជាតិស៊ីហាលេស នៅប្រទេសឥណ្ឌាមកដល់ប្រទេសស្រីលង្ការ នៅសតវត្សទី៦។
កោះមួយបានបែងចែកជាច្រើនអាណាចក្រដោយសារការគ្រប់គ្រង របស់ ព្រះរាជា១៨១ពីអាណារ៉ដបុរ រហូតដល់សម័យ កណ្ឌន់ ហើយតំបន់ឆ្នេរសមុទ្រ មួយចំនួនត្រូវបានប្រទេសដទៃគ្រប់គ្រងដូចជា ប្រទេសព័រទុយហ្កាល់ ប្រទេសហូឡង់ និង ប្រទេស អង់គ្លេស។ នៅក្នុងឆ្នាំ១៩៣១ប្រទេសអង់គ្លេសបានដាក់អាណានិគមជាងមួយសតវត្សទៅលើប្រទេសស្រីលង្ការ ហើយដាក់ឈ្មោះឲថាស៊ីលីន។ ប្រទេស ស្រីលង្ការបានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៤ខែកុម្ភះឆ្នាំ១៩៤៨។ នៅក្នុងឆ្នាំ១៩៧៨ប្រទេសស្រីលង្ការបានបង្កើតច្បាប់រដ្ឋធម្មនុញ្ញ។
ក្នុងឆ្នាំ១៩៧១ មានជម្លោះប្រដាប់មួយរវាងប្រជាជនស៊ីហាលេសនិងប្រជាជនតាមិល ព្រោះថាប្រជាជនតាមិលចង់បង្កើតរដ្ឋតាមិលឯករាជ្យមួយទៀត។ បន្ទាប់ពីបញ្ចប់ជម្លោះរវាងប្រជាជនមក សង្គ្រាមស៊ីវិលក៏បានចូលមកដល់ចាប់ពីឆ្នាំ១៩៨៣ដល់២០០៩។ កងកម្លាំងយោធារបស់ប្រទេសស្រីលង្កាបានកម្ចាត់ក្រុមប្រឆាំងតាមិល។ រយៈពេល២៥ឆ្នាំនៅក្នុងសង្គ្រាមបានធ្វើឲ្យប្រទេសស្រីលង្ការមានភាពអន់ថយជាពិសេសប្រជាជន បរិស្ថាន សេដ្ឋកិច្ចរហូតមកដល់សព្វថ្ងៃ។
ជនជាតិនិងភាសា
ប្រទេសស្រីលង្ការជាប្រទេសមួយដែលមានភាសានិងជនជាតិច្រើនជាតិសាសន៍។ ប្រទេសស្រីលង្ការមានភាសាផ្លូវការចំនួនពីរគឺ ភាសាស៊ីនហាឡានិងភាសាតាមិល ហើយភាសាអង់គ្លេសជាភាសាទំនាក់ទំនងក្នុងរដ្ឋាភិបាល។ ខាងក្រោមនេះគឺជាការបែងចែកភាសា
- ១. ស៊ីនហាឡាជាភាសាចម្បងមាន៨៧%
- ២. តាមិលជាភាសាចម្បងទីពីរមាន២៨.៥%
- ៣. ភាសាអង់គ្លេសជាភាសាទំនាក់ទំនងមាន២៣.៨%
ប្រជាជនដែររស់នៅច្រើនជាងគេនៅប្រទេសស្រីលង្ការគឺជាជនជាតិស៊ីនហាលេសមានប្រមាណជា៧៤% នៃប្រជាជនសរុប។ ប្រជាជនស៊ីនហាឡាបានយកភាសា(ពាក្យ)ពីភាសាតាមិលនិងភាសាអង់គ្លេសបង្កើតទៅជាពាក្យថ្មីសម្រាប់ជនជាតិរបស់ខ្លួនប្រើប្រាស់។ ភាគច្រើនប្រជាជនស៊ីហាឡេសគោរពតាមព្រះពុទ្ធសាសនា។ ហើយមានប្រជាជន១១%ទៀតជាជនជាតិតាមិលប្រមាណជា១១%នៃប្រជាជនសរុប ហើយពួកគេគោរពសាសនាហិណ្ឌូ។ មានប្រជាជនជាជនជាតិភាគតិចជាច្រើនទៀតដូចជា ជនជាតិមន៩% ជនជាតិតាមិលមកពីឥណ្ឌានិង២%ផ្សេងទៀតក្រុមជនជាតិតូចៗ មានជនជាតិអឺរ៉ុប ម៉ាឡេស៊ី(អាស៊ីអាគ្នេយ៍) និងវ៉ាដដា(ជនជាតិដើមនៅលើកោះ។