ជីវភាពរស់នៅ

ប្រទេសស្រីលង្កាជាប្រទេសកោះមួយដែលស្ថិតនៅអាស៊ីខាងត្បូង ដែលមានប្រជាជនប្រមាណជា២១.៧លាននាក់។ ប្រជាជនប្រមាណជា៧៥០០០០នាក់ដែលរស់នៅក្នុងទីក្រុងកូឡុំបូដែលភាគច្រើនមកពីតំបន់និរតីប្រជាជនដែលរស់នៅតាមបណ្ដោយឆ្នេរសមុទ្រនៃភាគខាងកើតនិងប្រជាជនមកពីឧបទ្វីបខាងជើង ហើយនិងប្រជាជនរស់នៅក្នុងJayewardnepura Kotte ប្រមាណជា១១៥០០០នាក់។

ការអប់រំនៅស្រីលង្ការ

ប្រទេសស្រីលង្ការ ការអប់រំដើរតួយ៉ាងសំខាន់នៅក្នុងជីវភាពរស់នៅនិងវប្បធម៌។ នៅក្នុងឆ្នាំ២០១៧ ប្រទេសស្រីលង្ការមានសាលារដ្ឋចំនួន១០១៩៤សាលាដែលមានសិស្សប្រមាណបួនលាននាក់។ កុមារចាប់ពី៥ឆ្នាំដល់១៤ឆ្នាំមានកាតព្វកិច្ចតែមួយគត់គឺខិតខំរៀនសូត្រ។ រដ្ឋធម្មនុញ្ញរបស់ស្រីលង្ការបានចែងថាការអប់រំគឺជាសិទ្ធមូលដ្ឋាន រដ្ឋគឺជាអ្នកផ្ដល់មូលនិធិនិងផ្ដល់ជូននូវការសិក្សាគ្រប់កម្រិតដោយឥតគិតថ្លៃ រួមទាំងសកលវិទ្យាល័យផងដែរ។

វប្បធម៌ចម្រុះ

ប្រទេសលង្ការជាប្រទេសមួយដែលស្រស់ស្អាត មកពីប្រទេសមួយនេះសម្បូរនូវវប្បធម៌ចម្រុះជាច្រើនដែលមានប្រភពមកពី សាសនាធំៗផ្សេងៗ ដែលមានទំនាក់ទំនងនឹង ប្រទេសឥណ្ឌា​ អាស៊ីអាគ្នេយ៍ និង វប្បធម៌មកពីប្រទេសដែលដាក់អាណានិគម។ នេះជាការបង្ហាញពីវប្បធម៌របស់ប្រទេសស្រីលង្ការ។

ជំនួយរបស់CONTESSA

ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសឲ្យរីកចម្រើ​ន។ ដូច្នេះហើយគ្រូបង្រៀនមានតួនាទីដ៏សំខាន់ក្នុងការផ្ដល់ចំណេះដឹងឲ្យទៅសិស្សជំនាន់ក្រោយ។ ទ្រឹស្ដីរបស់ CONTESSA គឺបង្កើតកម្មវិធីអប់រំគ្រូបង្រៀនឲ្យសមស្របទៅនិងតម្រូវការនាពេលបច្ចុប្បន្ននិងអនាគតជាមួយនឹងសម្ភារៈឧបទេសនិងវិធីសាស្រ្ដបែបទំនើបក្នុងការបង្រៀនសិស្ស។