SAVE THE DATE - *Virtual* Monthly Meeting on Monday, March 1, 2020, at 9A.M. (CET)
ពិធីបុណ្យឌីវ៉ាលីនៅស្រីលង្កា
ការសម្តែងរបស់កុមារនៅសាលាបឋមសិក្សាស្រីលង្កាដែលពួកគេតំណាងឱ្យសាសនាផ្សេងៗគ្នាដើម្បីបង្ហាញពីភាពសម្បូរបែបនៅក្នុងប្រទេសរបស់ពួកគេ។
ការសម្តែងរបាំស្រីលង្កាប្រពៃណី
Ayurveda នៅស្រីលង្កា

ភាពចម្រុះនិងវប្បធម៌

ប្រទេសលង្ការជាប្រទេសមួយដែលស្រស់ស្អាត មកពីប្រទេសមួយនេះសម្បូរនូវវប្បធម៌ចម្រុះជាច្រើនដែលមានប្រភពមកពី សាសនាធំៗផ្សេងៗ ដែលមានទំនាក់ទំនងនឹង ប្រទេសឥណ្ឌា​ អាស៊ីអាគ្នេយ៍ និង វប្បធម៌មកពីប្រទេសដែលដាក់អាណានិគម។ នេះជាការបង្ហាញពីវប្បធម៌របស់ប្រទេសស្រីលង្ការ។

សាសនា

ប្រទេសស្រីលង្ការជាប្រទេសមួយដែលមានសាសនាច្រើន តែភាគច្រើនប្រជាជននៅស្រីលង្ការគោរពប្រត្តិបត្តិសាសនាព្រះពុទ្ធ ហ់យ៧០% នៃប្រជាជនស៊ីនហាឡា គោរពប្រត្តិបត្តិ សាសនាព្រះពុទ្ធ។

យោងតាមការស្ទង់មតិរបស់Gallup​ នៅឆ្នាំ២០០៩ បានឲដឹងថាប្រទេសស្រីលង្ការជាប្រទេសមួយដែលមានជំនឿសាសនា​ខ្លាំងជាងគេ ប្រមាណ៩៩% ពួកគេនិយាយថា​​សាសនាគឺជាផ្នែកមួយដល់សំខាន់ក្នុងជីវភាពរសនៅ។មានប្រាសាទជាច្រើនដែលរចនាបែបសាសនា​ព្រះពុទ្ធ នៅតំបន់ ប៉ែកខាងជើង ចំនែកខាងកើតនៃកោះវិញគេឃើញមានប្រាសាទដែលរចនាតាមបែបហិណ្ឌូ ដែលមានប្រជាជនតាមិលរសនៅ ហើយប៉ែកខាងត្បូងនៃឆ្នេរសមុទ្រ​ក៏មានព្រះវិហាគ្រីស្ទ ដែលគ្រឹស្ទបិរស័ទជាអ្នកបង្កើត។សាសនាទាំងអស់ត្រូវបានគេបញ្ចូលទៅកម្មវិធិសិក្សាផ្សេងៗដូចជាសិល្បៈ ស្ថាបត្យកម្ម អក្សរសាស្រ្ត របាំ និង កីឡា។

សិល្បៈ

ដោយសាតែប្រទេសស្រីលង្ការមានជំនឿ គោរព ទៅលើសាសនា ក្នុងការបង្កើតសិល្បៈ។ របាំ ចម្លាក់ ស្ថាបត្យកម្ម អក្សរ និងសាសនា ដែលជាតំណាងឲសិល្បៈល្អប្រពៃ។​ផ្លូវបុរាណមួយនៅប្រទេសស្រីលង្ការ បានធ្វើឲប្រទេសនេះក្លាយជាដៃគូរពាណិជ្ជកម្ម ក្នុងការជួយឲវប្បធម៌និងប្រពៃណី រីកចម្រើន។

អាហារ

ប្រភេទអាហារនៅប្រទេសស្រីលង្ការ បានរងឥទ្ធិពល យ៉ាងខ្លាំងពីវប្បធម៌ និងប្រវត្តសាស្រ្ត។ ទន្ទឹមនិងនេះ ដៃគូរពាណិកម្មជាច្រើនបាននាំ ប្រភេទអាហារថ្មី ពិសេសប្រទេសឥណ្ឌា​ខាងត្បូង ឥណ្ឌូនេស៊ី និង ហូឡង់។ ទោះបីប្រទេសស្រីលង្ការទទួលឥទ្ធិពលអាហារពីប្រទេសឥណ្ឌាក៏ដោយ​ ក៏ប្រទេសនេះ នៅតែពូកែផលិតគ្រឿងផ្សំ ដែលធ្វើឲអាហារកាន់តែមានរសជាតិ និងល្អចំពោះសុខភាព​ជាពិសេស អង្ករ និង ដូង។

តែ

ប្រទេសស្រីលង្ការជាប្រទេសដែលនៅលេងរៀងទី៤ក្នុងការផលិតតែទូរទាំងសាកលលោក។​​ ដោយសារតែ វប្បធម៌ដ៏ល្អប្រពៃ នេះហើយបានជា ប្រទេសអង់គ្លេស បានណែនាំនៅវិធីសាស្រ្ត ដាំនិងការថែរទាំចំការតែ នាចុងទសវត្ស​ឆ្នាំ១៨០០។ ចាប់តាំងពីពេលនោះមក ប្រទេសស្រីលង្ការ បានក្លាយជាប្រទេសដែលផលិតតែធំសម្រាប់សាកលលោក។ មិនតែប៉ុនោះ មានភ្ញៀវ ជាច្រើនដែលមកទស្សនា ត្រូវបានទទួលបដិសណ្ឋាកិច្ចយ៉ាងកក់ក្ដៅ។

វេជ្ជសាស្រ្ត Ayurvedui

Ayurvedui គឺជាឱសថបែបបុរាណមានប្រភពមកពីប្រទេសឥណ្ឌា និង ប្រទេសស្រីលង្ការសម្រាប់ព្យាបាលជំងឺដោយប្រើលាយជាមួយអាហារការម៉ាស្សាពិសេសការធ្វើលំហាត់ប្រាណ។នៅប្រទេសស្រីលង្ការមិនគិតថ្លៃសេវាថែរក្សាសុខភាពរួមទាំងការព្យាបាលតាមបែបសម័យទំនើប (បស្ចឹមប្រទេស) និងការព្យាបាលតាមបែបបុរាណ។ Ayurvedui គឺជាកន្លែងទាក់ទងភ្ញៀវដ៏សំខាន់ ព្រោះជាកន្លែងស្ប៉ា និង គ្លីនិកបែបបុរាណដែលបើកសម្រាប់ភ្ញៀវដែលមកទស្សនាប្រទេសស្រី លង្ការ។

ប្រភព៖

Crabtree, S., & Pelham, B. (2009). What Alabamians and Iranians Have in Common. Retrieved 23 August 2019, from https://news.gallup.com/poll/114211/Alabamians-Iranians-Common.aspx
Culture of Sri Lanka. (2018). Retrieved 23 August 2019, from https://lanka.com/about/interests/culture/
Jayatilaka, T. (2012). Sri Lanka – an Overview. Retrieved 23 August 2019, from http://www.fulbrightsrilanka.com/?page_id=561
South Asia :: Sri Lanka — The World Factbook – Central Intelligence Agency. (2019). Retrieved 21 August 2019, from https://www.cia.gov/library/publications/the-world-factbook/geos/ce.html