SAVE THE DATE - *Virtual* Monthly Meeting on Monday, March 1, 2020, at 9A.M. (CET)
ព្រះសង្ឃពុទ្ធសាសនានៅមុខប្រាសាទអង្គរវត្ត
អ្នករបាំអប្សរា
វត្តនៅកម្ពុជា
របាំព្រះរាជទ្រព្យនៅកម្ពុជា

ភាពចម្រុះនិងវប្បធម៌

វប្បធម៌របស់ប្រទេសកម្ពុជាត្រូវបានចាក់រឹសយ៉ាងជ្រៅដោយភាពអស្ចារ្យនិងការខិតខំពីអតីតកាល។ អាណាចក្រខ្មែររងឥទ្ធិពលពីវប្បធម៌ឥណ្ឌា ហើយប្រទេសកម្ពុជាក៏បានកសាង ស្ថាបត្យកម្មដ៏ល្បីល្បាញទូទាំងពិភពលោកគឺប្រាសាទអង្គវត្ត ដែលជាចំនុចលេចធ្លោ នៃការច្នៃប្រឌិតរបស់ខ្មែរ។​ក្រោយបញ្ចប់ សង្រ្គាមជាច្រើនឆ្នាំ និង​ទទួលបានឯករាជ្យ​ ពេញលេញ នៅឆ្នាំ១៩៥៣  បាននាំមកនៅភាពរីកចម្រើនទាំងសិល្បះ វប្បធម៌​ រួមទាំងការអប់រំនិងវិស័យផ្សេងៗ ក្នុងការអភិវឌ្ឍសង្គម។​ បន្ទាប់ពីមានការបាត់វប្បធម៌យ៉ាងច្រើននៅរបបខ្មែរក្រហម រដ្ឋាភិបាលកម្ពុជាបានប្រឹងប្រែងស្ដារទម្រង់ សិល្បះបុរាណឡើងវិញ។​​នេះជាវប្បធម៌សំខាន់មួយដែលប្រទេសកម្ពុជា។

សាសនា

 

នៅប្រទេសកម្ពុជាបានដាក់បញ្ចូលសាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ។​ប្រមាណជា៩៧%នៃប្រជាជនសរុបដែលកាន់សាសនាព្រះពុទ្ធនិងមានប្រជាជនមួយភាគតូចកាន់សាសនា​ផ្សេងដូចជា​សាសនា​ឥស្លាម សាសនាគ្រីស្ទ និង​ សាសនា​របស់ជនជាតិដើម។

សាសនាព្រះពុទ្ធមានប្រវត្តិយូរលង់ហើយ ប្រទេសកម្ពុជាទទួលរងឥទ្ធិពលសាសនា​តាមរយះ​ការធ្វើ​ពាណិកម្មរបស់ពាណិករហិណ្ឌូពីប្រទេសឥណ្ឌា ទៅប្រទេសចិន ដែលធ្វើដំណើរឆ្លងកាត់កំពង់ផែអាស៊ីអាគ្នេយ៍។ មួយពាន់ឆ្នាំមុន​ ព.ស មានសាសនាជាច្រើននៅចម្រុះគ្នារួមទាំសាសនាហិណ្ឌូផងដែរ។​ក្រោយពីសាសនាព្រះពុទ្ធ ចាប់ផ្ដើមផ្សព្វផ្សាយ  មានប្រជាជនជាច្រើនបានងាកមកកាន់សាសនានេះកាន់តែច្រើន​ ហើយក៏បានផ្សព្វផ្សាយបន្ដ ធ្វើឲសាសនានេះកាន់តែទូលំទូលាយ និងបន្ដអនុវត្តដល់សព្វថ្ងៃនេះ។ ឆ្នាំ១៩៧៥​ក្នុងរបបខ្មែរក្រហម សាសនាទាំងអស់ត្រូវបាន​លុបបំបាត់ទាំងស្រុង ប្រសិនបើប្រជាជន បន្ដការគោរព និងត្រូវទន្ទកម្ម។​

សាសនា​ថេរាទត្រូវរដ្ឋាភិបាលកម្ពុជាប្រឹងប្រែងស្ដារឡើងវិញនៅឆ្នាំ១៩៩៣ បន្ទាប់ពីប្រទេសបាត់បង់ទំនាក់ទំនងជាមួយប្រទេសដទៃ​ ចំនែកមនោគមវិជ្ជាសាសនា​ ក៏មិនដូចកាលពីឆ្នាំ១៩៧៥។​ រដ្ឋធម្មនុញនៃប្រទេសកម្ពុជា បានផ្ដល់សិទ្ធសេរីភាពដល់ប្រជាជនក្នុងការជឿជំនឿសាសនា​ ផ្សេងៗ។

សិល្បៈ

សព្វថ្ងៃ តន្រ្តីបែបប្រពែណីនៅប្រទេសកម្ពុជាមិនទាន់បាត់បង់ទេ។ ហើយភ្លេងពិណពាទ្យជាតន្រ្តីមួយប្រទេភដែលប្រគុំឡើងនៅក្នុងរបាំព្រះរាជទ្រព្យនិង នៅក្នុងប្រាសាទនានា​​ពីបុរាណកាលមក។​ ឧបករណ៏តន្រ្តីមួយនេះតែងតែប្រទះឃើញនៅក្នុងការប្រគុំរបាំបុរាណសម្រាប់ ពិធីបុណ្យ ឬ​ ការសម្តែង​ល្ខោន ។ ភ្លេង ពិណពាទ្យមានឧបករណ៏ដូចជា រនាត ឃ្មោះ និងស្គរ។​អ្នកលេងឧបករណ៏ទាំងនេះត្រូវមានឧបករណ៏ផ្ទាល់ខ្លួន និង កន្លែងចំនុចឧបករណ៏ខ្លួនលេង។

របាំនៅប្រទេសកម្ពុជាគឺជាបង្ហាញពីទំរង់សិល្បៈរបស់កម្ពុជា​។ ប្រទេសកម្ពុជាបានចែករបាំ៣ប្រភេទគឺ របាំ​បុរាណ របាំប្រជាប្រិយ របាំប្រពៃណី។ នៅឆ្នាំ២០០៣​ អង្គការយូរណេស្កូបានបញ្ចូលរបាំទៅជាសម្បត្តិបេតិកភណ្ឌអរូបី។​ សិល្បះទាំងអស់នេះគឺជានិមិត្តរូប នៃអត្តសញ្ញាណជាតិក៏ដោយ ក៏នៅមានវប្បធម៌ប្រជាប្រិយពីបណ្ដាលប្រទេសនានា ជុំវិញពិភពលោក បានជះឥទ្ធិពលយ៉ាងខ្លាំង​ ពិសេសយុវជនជំនាន់ក្រោយ។

ស្ថាបត្យកម្ម

ប្រទេសកម្ពុជាមានស្ថាបត្យកម្មបុរាណជាច្រើន ដោយសារតែមានវត្តមានសាសនា២​គឺសាសនា​ព្រហ្មញ្ញ និង សាសនា​ព្រះពុទ្ធ។ ប៉ុន្តែផ្ទះនិងអគារមានលក្ខណះសាមញ្ញ។​ ក៏ប៉ុន្ដែនៅតាមជនបទ ប្រជាជនភាគច្រើនសង់ផ្ទះពីឬស្សី ស្បូវ  ហើយយកដើមត្រែង ធ្វើជាសរសផ្ទះដើម្បីការពារទឹកជំនន់។ បើសិនជាមានការសាងសង់ផ្ទះ ត្រូវក្រុមគ្រួសារនិង​សហគមន៍ជាអ្នកជួយគ្នា បន្ទាប់ពីបញ្ចប់សាងសង់ផ្ទះហើយនឹងមានពិធីសូត្រមន្ត។ នៅទីក្រុង១/៣នៃប្រជាជន

ពុំមាន ប្រភពទឹកគ្រប់គ្រាន់ អគ្គិសនី ហើយ​បង្គន់នៅក្រៅផ្ទះ ប៉ុន្តែនៅជនបទមានគ្រឿបរិក្ខារតិចតួច។

ប្រភព៖
Chandler, D. and Overton, L. (2019). Cambodia – Cultural life. [online] Encyclopedia Britannica. Available at: https://www.britannica.com/place/Cambodia/Cultural-life#ref259379
Cia.gov. (2019). East Asia/Southeast Asia :: Cambodia — The World Factbook – Central Intelligence Agency. [online] Available at: https://www.cia.gov/library/publications/the-world-factbook/geos/cb.html
Sawe, B. (2017). Religious Beliefs In Cambodia. [online] WorldAtlas. Available at: https://www.worldatlas.com/articles/religious-beliefs-in-cambodia.html