SAVE THE DATE - Virtual Monthly Meeting on Monday, October 11, 2021, at 9 A.M. (CET)


ជីវភាពរស់នៅ

ប្រទេសស្រីលង្កាជាប្រទេសកោះមួយដែលស្ថិតនៅអាស៊ីខាងត្បូង ដែលមានប្រជាជនប្រមាណជា២១.៧លាននាក់។ ប្រជាជនប្រមាណជា៧៥០០០០នាក់ដែលរស់នៅក្នុងទីក្រុងកូឡុំបូដែលភាគច្រើនមកពីតំបន់និរតីប្រជាជនដែលរស់នៅតាមបណ្ដោយឆ្នេរសមុទ្រនៃភាគខាងកើតនិងប្រជាជនមកពីឧបទ្វីបខាងជើង ហើយនិងប្រជាជនរស់នៅក្នុងJayewardnepura Kotte ប្រមាណជា១១៥០០០នាក់។

ប្រវត្តសង្ខេប

ប្រទេសស្រីលង្កាជាប្រទេសមួយដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ ប្រហែលជាចាប់ផ្ដើមនៅដើមឆ្នាំ១៥០០០មុនគ.ស ។​បុព្វបុរស របស់ប្រទេសស្រីលង្ការជាជនជាតិឌាវ ។​ ហើយក៏មានជនអន្ដោប្រវេសន៏ជាជនជាតិស៊ីហាលេស នៅប្រទេសឥណ្ឌាមកដល់ប្រទេសស្រីលង្ការ នៅសតវត្សទី៦។

កោះមួយបានបែងចែកជាច្រើនអាណាចក្រដោយសារការគ្រប់គ្រង របស់ ព្រះរាជា១៨១ពីអាណារ៉ដបុរ រហូតដល់សម័យ កណ្ឌន់ ហើយតំបន់ឆ្នេរសមុទ្រ មួយចំនួនត្រូវបានប្រទេសដទៃគ្រប់គ្រងដូចជា ប្រទេស​ព័រទុយហ្កាល់ ប្រទេសហូឡង់ និង ប្រទេស អង់គ្លេស។ នៅក្នុងឆ្នាំ១៩៣១​ប្រទេសអង់គ្លេសបានដាក់អាណានិគមជាងមួយសតវត្សទៅលើប្រទេសស្រីលង្ការ ហើយដាក់ឈ្មោះឲថាស៊ីលីន។ ប្រទេស ស្រីលង្ការបានទទួលឯករាជ្យពេញលេញនៅថ្ងៃទី៤ខែកុម្ភះឆ្នាំ១៩៤៨។ នៅក្នុងឆ្នាំ១៩៧៨​ប្រទេសស្រីលង្ការបានបង្កើតច្បាប់រដ្ឋធម្មនុញ្ញ។

ក្នុងឆ្នាំ១៩៧១ មានជម្លោះប្រដាប់មួយរវាង​ប្រជាជនស៊ីហាលេសនិង​ប្រជាជនតាមិល​ ព្រោះថា​ប្រជាជនតាមិលចង់បង្កើតរដ្ឋតាមិលឯករាជ្យមួយទៀត។ បន្ទាប់ពីបញ្ចប់ជម្លោះរវាងប្រជាជនមក សង្គ្រាមស៊ីវិលក៏បានចូលមកដល់​ចាប់ពីឆ្នាំ១៩៨៣​ដល់២០០៩។ កងកម្លាំងយោធារបស់ប្រទេសស្រីលង្កាបានកម្ចាត់ក្រុមប្រឆាំងតាមិល។ រយៈពេល២៥ឆ្នាំនៅក្នុងសង្គ្រាមបានធ្វើឲ្យប្រទេសស្រីលង្ការមានភាពអន់ថយជាពិសេសប្រជាជន បរិស្ថាន សេដ្ឋកិច្ចរហូតមកដល់សព្វថ្ងៃ។

ជនជាតិនិងភាសា

ប្រទេសស្រីលង្ការជាប្រទេសមួយដែលមានភាសានិងជនជាតិច្រើនជាតិសាសន៍។ ប្រទេសស្រីលង្ការមានភាសាផ្លូវការចំនួនពីរគឺ ភាសាស៊ីនហាឡានិងភាសាតាមិល ហើយភាសាអង់គ្លេសជាភាសាទំនាក់ទំនងក្នុងរដ្ឋាភិបាល។ ខាងក្រោមនេះគឺជាការបែងចែកភាសា

  • ១. ស៊ីនហាឡាជាភាសាចម្បងមាន៨៧%
  • ២. តាមិលជាភាសាចម្បងទីពីរមាន២៨.៥%
  • ៣. ភាសាអង់គ្លេសជាភាសាទំនាក់ទំនងមាន២៣.៨%

ប្រជាជនដែររស់នៅច្រើនជាងគេនៅប្រទេសស្រីលង្ការគឺជាជនជាតិស៊ីនហាលេសមានប្រមាណជា៧៤% នៃប្រជាជនសរុប។ ប្រជាជនស៊ីនហាឡាបានយកភាសា(ពាក្យ)ពីភាសាតាមិលនិងភាសាអង់គ្លេសបង្កើតទៅជាពាក្យថ្មីសម្រាប់ជនជាតិរបស់ខ្លួនប្រើប្រាស់។ ភាគច្រើនប្រជាជនស៊ីហាឡេសគោរពតាមព្រះពុទ្ធសាសនា។ ហើយមានប្រជាជន១១%ទៀតជាជនជាតិតាមិលប្រមាណជា១១%នៃប្រជាជនសរុប ហើយពួកគេគោរពសាសនាហិណ្ឌូ។ មានប្រជាជនជាជនជាតិភាគតិចជាច្រើនទៀតដូចជា ជនជាតិមន៩% ជនជាតិតាមិលមកពីឥណ្ឌានិង២%ផ្សេងទៀតក្រុមជនជាតិតូចៗ មានជនជាតិអឺរ៉ុប ម៉ាឡេស៊ី(អាស៊ីអាគ្នេយ៍) និងវ៉ាដដា(ជនជាតិដើមនៅលើកោះ។

 

ប្រភព:
History and Facts about Sri Lanka. (2019). Retrieved from https://www.thoughtco.com/sri-lanka-facts-and-history-195087
Ministry of Finance and Planning Sri Lanka. (2011). Annual Report 2010. Retrieved from http://www.treasury.gov.lk/reports/annualreport/AnnualReport2010-eng.pdf
Planet, L. (2019). History of Sri Lanka – Lonely Planet Travel Information. Retrieved from https://www.lonelyplanet.com/sri-lanka/history
South Asia :: Sri Lanka — The World Factbook – Central Intelligence Agency. (2019). https://www.cia.gov/library/publications/the-world-factbook/geos/ce.html
The World Bank Sri Lanka Overview. (2019). https://www.worldbank.org/en/country/srilanka/overview