SAVE THE DATE - *Virtual* Monthly Meeting on Monday, March 1, 2020, at 9A.M. (CET)
នារីខ្មែរស្លៀកសំលៀកបំពាក់ជាតិ
កសិករខ្មែរ

ប្រទេសកម្ពុជាគឺជាប្រទេសមួយស្ថិតនៅទ្វីបអាស៊ីអាគ្នេយ៏ មានប្រជាជនប្រមាណ១៦លាននាក់។​ ចំនួនប្រជាជនកើន១.៥%​​ជារៀងរាល់ឆ្នាំ។​ ក្រុងភ្នំពេញជារាជធានីធំជាងគេ​ ដែលមានប្រជាជនរស់នៅជាង២លាននាក់​។ ​ មិនតែប៉ុនោះកម្ពុជាមានឈ្មោះថា​ ព្រះរាជាណាចក្រកម្ពុជា និងជាប្រទេសដែលកាន់លិទ្ធប្រជាធិបតេយ្យ ដែលដឹកនាំដោយសម្ដេចនរោត្តមសីហមុនី​ និង​នាយករដ្ឋមន្រ្ដីហ៊ុន សែន​ ចាប់តាំងពីឆ្នាំ១៩៨៥។

 

ប្រជាជន​ និងភាសា

ប្រជាជនដែលរស់នៅប្រទេសកម្ពុជាមាន​ ៩៧%​ជាជនជាតិខ្មែរសញ្ញាតិខ្មែរ។​ហើយភាសា​ផ្លូវការគឺភាសាខ្មែរ។​ទន្ទឹមនិងគ្នានេះក៏មាន ជនជាតិភាគតិចជាច្រើនទៀតដូចជា​ជនជាតិចាម ១.២%​ជនជាតិវៀតណាម០.១%​និង​ជនជាតិចិន០.១%​ ដែលរស់នៅក្នុងប្រទេសកម្ពុជា។

ភាសាបារាំងក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលអនុញ្ញាតឲប្រើប្រាស់។​ប្រជាជនដែលមានវ័យចំណាស់​នៅតែប្រើប្រាស់ភាសាបារាំង មិនតែប៉ុនោះក៏មានការបង្រៀនភាសានេះនៅតាមសាលានិង​សាកលវិទ្យាល័យទៀតផង។​ នៅដើម​សតវត្សទី១៩ ភាសាអង់គ្លេសក៏ចាប់ផ្ដើមដំណើរការជំនួសភាសាបារាំង។​ ហើយក៏បានដាក់ឲប្រើការក្នុងសាកលវិទ្យាល័យ និង​នៅ​ បច្ចេកវិទ្យា។​​ បន្ទាប់មក​អង់គ្លេសក៏ក្លាយទៅជាភាសា​ទំនាក់ទំនង។​

 

សេដ្ឋកិច្ច

សេដ្ឋកិច្ចនៅប្រទេសកម្ពុជាមានភាពរីកចម្រើនកាលពីប៉ុន្មានឆ្នាំមុន។​បន្ទាប់ពីរបបខ្មែរក្រហមនិង កិច្ចព្រមព្រៀមសន្ធិសញ្ញាទីក្រុងប៉ារីស នៅឆ្នាំ១៩៩១​ប្រទេសកម្ពុជាបាន ក្លាយជា ប្រទេស ដែលមានសេដ្ឋកិច្ចចម្រើនគួរឲសម្គាល់​​ទូទាំង ពិភពលោកនិង​​ ក្លាយជាប្រទេសកំពុងរីកចម្រើន។ ​យោងតាមធនាគាពិភពលោកបានឲដឹងថា​ កម្ពុជា ជាប្រទេសមួយដែលមានប្រាក់ចំនូលមធ្យម។​ ការវិនិយោគ របស់បរទេស​ និង​ ការ​ធ្វើឯកជនភាវូបនីយ​​នៃសហគ្រាស របស់រដ្ឋជាច្រើនដែលធ្វើឲកម្ពុជារីកចម្រើន។កម្ពុជាបាននាំចេញ ទំនិញដូចជា​ស្រូវ ត្រី សម្លៀកបំពាក់ ឈើ កៅស៊ូ និង ឧស្សាហកម្មទេសចរណ៏ គឺជាផ្នែកមួយដែលរីកចម្រើន ខ្លាំងជាងគេ។​ លើសពីនេះទៅទៀត អាយុកាលរបស់មនុស្ស​ក៏មានការ​ឡើង​ខ្លាំង​  អាយុ​៥៤​ឆ្នាំ​កើត​ដល់​៦៩​ឆ្នាំនៅឆ្នាំ១៩៩០ បច្ចុប្បន្ននេះអត្រាមរណភាពមានការថយចុះ៥ឆ្នាំ។

ទោះបីជាយ៉ាងណាក៏ដោយ​ កម្ពយជាក៏មានបញ្ហាដោះស្រាយ និង​បញ្ហាប្រឈមជាច្រើន​ដូច​ជា​ ការផ្គត់ផ្គង់អគ្គិសនី​ បច្ចេកវិទ្យា(អ៊ីនធ័រណែត)​ ការដឹកជញ្ជូនតាមជនបទ។​ ប្រជាជន​២៥%​ខ្វះខាត​ប្រភពទឹកប្រើប្រាស់​ និង ៤៤% មិនមានទឹកស្អាតប្រើប្រាស់។​ដើម្បីឲកម្ពុជាមានសេវាកម្មដែលមានគុណភាពល្អ ត្រូវមានកំណែទម្រង់​សំខាន់​ៗ​ រូមទាំង​បច្ចេកវិទ្យា​ ក្នុងការបង្កើតទំនុកចិត្ត របស់ភ្ញៀវ។ កម្ពុជានិងចូលរួម ការប្រកូតប្រជែង​ក្នុងការគ្រប់គ្រង​ សម្បត្តិធនធានធម្មជាតិ ប្រកបដោយនិរន្ដភាព។

ប្រភព៖
Asia Society. (2019). Cambodia: A Historical Overview. [online] Available at: https://asiasociety.org/education/cambodia-historical-overview
Bohlinger, S. (2019). Environmental Project Analysis: Cambodia. Dresden: Technical University of Dresden, pp.4-5.
Cia.gov. (2019). East Asia/Southeast Asia :: Cambodia — The World Factbook – Central Intelligence Agency. [online] Available at: https://www.cia.gov/library/publications/the-world-factbook/geos/cb.html
Lonelyplanet.com. (2019). History of Cambodia – Lonely Planet Travel Information. [online] Available at: https://www.lonelyplanet.com/cambodia/history
World Bank. (2019). Cambodia Overview. [online] Available at: https://www.worldbank.org/en/country/cambodia/overview