SAVE THE DATE - Virtual Monthly Meeting on Monday, October 11, 2021, at 9 A.M. (CET)
កុមារនិងគ្រូរបស់ពួកគេនៅសាលាបឋមសិក្សាសាធារណៈ
និស្សិតសាកលវិទ្យាល័យកម្ពុជាក្នុងថ្នាក់
កុមារនៅសាលាបឋមសិក្សាសាធារណៈ

ការអប់រំសព្វថ្ងៃ

ការអបរំនៅកម្ពុជានៅ ទទួលបាននូវភាពេជោគជ័យ ទៅលើការអប់រំកុមារ។  ការចុះឈ្មោះចូលនៅងឲថ្នាក់មតេ្ដយ្យកើតច្រើនទ្វេដង​ ចាប់តាំងឆ្នាំ​២០០៧​។​ សិស្សចុះឈ្មោះចូលរៀនថ្នាក់បឋមសិក្សានៅឆ្នាំ១៩៩៧​មានចំនួន​៨២% តែកើតដល់៩៧%នៅក្នុងឆ្នាំ២០១៧។

ការអប់រំនៅកម្ពុជា គ្រប់គ្រងដោយរដ្ឋាភិបាល តាមរយ​ក្រសួងអប់រំយុវជន​ និង ​កីឡា នៅថ្នាក់ជាតិ​ និង​ មន្ទីអប់រំនៅថ្នាក់ខេត្ត។ ប្រព័ន្ធអប់រំនៅកម្ពុជាមានដូចសាលា មត្តេយ្យ បឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យ ការអប់រំនៅ​ឧត្តមសិក្សា និង​ កា​អប់រំវិជ្ជាជីវ។

ការអប់រំថ្នាក់បឋម

ការអប់រំថ្នាក់បឋមនៅប្រទេសកម្ពុជា​គឺចាប់ផ្ដើមពីអាយុ៦​ឆ្នាំ​ ដែលមានរយះពេល៦ឆ្នាំ។​ នាឆ្នាំ២០១៧​ប្រទេសកម្ពុជាមានសាលាបឋមសិក្សា​ចំនួន៧១៤៤សាលា​ និង​៩៦​​ កន្លែងទៀតនៅតំបន់ជួបការលំបាក ដែលមានបុគ្គលិកចំនួន ៤៦ ១៤៩​នាក់​ បង្រៀនសិស្សចំនួន​២០២២០៦១​នាក់។

នៅឆ្នាំ១៩៩៣​​ ក្រសួងអប់រំបានបែងចែកការអប់រំថ្នាក់បឋមសិក្សាជាកំរង។​កំរង មានដូចជាសាលាបឋមសិក្សា​ ការសិក្សាចំនេះដឹងទូទៅ ដែលជាផ្នែកមួយនៃប្រព្ធ័នអប់រំ។​នៅក្នុងកំរងនីមួយៗ មាន៦ទៅ៧សាលា​ ក្នុងគោលបំណង អភិវឌ្ឍន៏គុណភាព​ដោយការផ្ដល់ជូននៅហិរញ្ញវត្ថុ​ និង​ ធនធាននៃការអប់រំ​ ជាមួយនិង​បទពិសោធន៏គ្រប់គ្រងសាលា​ ជាបណ្ដាញ និង​ ការពិភាក្សារវាងបុគ្គលិកនិង​ គ្រូបង្រៀន។ក្រសួងអប់រំបានកំណត់ថា​សាលា​កំរង​គឺជា យន្ដការ​ការងារ​ដែលមានប្រសិទ្ធភាពក្នុងការផ្គត់ផ្គង់ដោយផ្ទាល់សម្រាប់សហគមន៏ក្នុងការផ្សព្វផ្សាយការចុះឈ្មោះចូលរៀនរបស់កុមារ។

តាមរយះក្រសួងអប់រំយុវជន និង​កីឡា បានរៀបចំនៅសកម្មភាពជាច្រើនក្នុង​ការ​បង្រៀនដើម្បីពង្រឹងសមត្ថភាពអប់រំ​ជាពិសេស​គឺការបង្រៀន​របស់គ្រូ និង​ការសិក្សារបស់សិស្ស​​ឲកាន់តែមានប្រសិទ្ធភាព រូមមានការសិក្សាតាមបែបសាលាកុមាមេត្រី បរិស្ថានសាលា​ ពង្រឹងសិស្សខ្សោយ និងការសិក្សានៅបណ្ណាល័យ។​ទោះបីជាមានការសិក្សាបែប​ទំនើបក៏ដោយ​ ក៏នៅមានការបង្រៀន តាមបែប​ទ្រឹស្ដី និងការចងចាំ។

ការអប់រំនៅថ្នាក់បឋមគឺផ្ដោតទៅលើកម្មវិធីជំនាញមូលដ្ឋាន អក្សរ​ លេខ និង​សិល្បះ ជាដើម។​ ភាសាគោលក្នុងការបង្រៀនគឺជាភាសាខ្មែរ មិនតែប៉ុនោះក្រសូងអប់រំបានបញ្ចូលកម្មវិធីសិក្សាភាសាអង់គ្លេស​ ដែលចាប់ពីថ្នាក់ទី៥​ឡើងទៅ។

ការអប់រំថ្នាក់ចំនេះដឹងទូទៅ

បន្ទាប់ពីបញ្ចប់ការអប់រំនៅថ្នាក់បឋមសិក្សា សិស្សានុសិស្ស​ត្រូវបន្ដការសិក្សានៅថ្នាក់ចំនេះដឹងទូទៅកម្រិតទាបរឺ ថ្នាក់អនុវិទ្យាល័យ​(មធ្យមសិក្សាបឋមភូមិ)រយះពេល៣ឆ្នាំ។ ហើយបន្តទៅថ្នាក់​ចំនេះដឹងទូទៅកម្រិតខ្ពស់រឺថ្នាក់​វិទ្យាល័យ(មធ្យមសិក្សា ទុតិយភូមិ)រយះពេល៣ឆ្នាំរឺ ការបណ្ដុះបណ្ដាលវិជ្ជាជីវះកម្រិតមធ្យមដែលរៀបចំដោយ ក្រសួងការងារ​ និង បណ្ដុះបណ្ដាលវិជ្ជាជីវះ។ បន្ទាប់ពីបានបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ សិស្សានុសិស្ស​ត្រូវប្រឡងបញ្ចប់ (ថ្នាក់ជាតិ)​។​លទ្ធផលសិស្សប្រឡងថ្នាក់ជាតិនៅឆ្នាំ២០១៩​​ អត្រាសិស្សជាប់មាន​៦៨%។​ពួកគេអាចបន្ដថ្នាក់ បរិញ្ញាបត្ររង​សិក្សារយះពេល២ឆ្នាំ  បរិញ្ញាបត្រ​ សិក្សារយះពេល៤ឆ្នាំ  និងវេជ្ជសាស្រ្ដ សិក្សារយះ៧ឆ្នាំ នៅថ្នាក់ឧត្តមសិក្សា​(សាកលវិទ្យាល័យ)។​​​​ យ៉ាងណាក្ដី អត្រាសិស្សចូលរៀននៅមានកម្រិត មានត្រឹមតែ១៣% នៃសិស្ស​ដែលចូនរៀននៅសាកលវិទ្យាល័យ។​សិស្សទាំងអស់មានឪកាស​ចូលរៀនក្នុងកម្មវិធីសិក្សាបណ្ដុះបណ្ដាលវិជ្ជាជីវះរឺបរិញ្ញាបត្ររង។

យេនឌ័រ

សមភាពយេនឌ័រក្នុងការចុះឈ្មោះត្រូវបានអនុវត្តនៅថ្នាក់បឋមសិក្សា​ និង​អនុវិទ្យាល័យ ។​សមាមាត្រសិស្សស្រីនៅឆ្នាំ២០០៨​មានត្រឹមតែ៣៣.៨% ហើយឡើន​ដល់៥០%​នៅក្នុងឆ្នាំ២០១៧។ទោះជាយ៉ាងណាក៏នៅមានគំលាតគ្នារវាងជនបទនិង​ទីក្រុង ក្មេងស្រីជនជាតិភាគតិចភាគច្រើន ជួបការលំបាក ជាងក្មេងដទៃ។​ ក៏ប៉ុន្ដែអត្រាយេនឌ័រនៅថ្នាក់អនុវិទ្យាល័យ ក្មេងប្រុស (២៧%)តិចជាង ក្មេងស្រី(៣៣%)។

 

ប្រភព៖
Bohlinger, S. (2019). Environmental Project Analysis: Cambodia. Technical University of Dresden.
Ministry of Women’s Affairs of Cambodia (2014). Gender in Education and Vocational Training. [online] Ministry of Women’s Affairs of Cambodia. Available at: https://www.undp.org/content/dam/cambodia/docs/DemoGov /NearyRattanak4/Neary%20Rattanak%204%20-%20Gender%20in%20Education%20and%20Vocational%20 Training_Eng.pdf
Nhean, M. (2018). Child Friendly School policy brings consistency to Cambodian system. The Phnom Penh Post. [online] Available at: https://www.phnompenhpost.com/supplements-special-reports/child-friendly-school-policy-brings-consistency-cambodian-system
Pellini, A. and Bredenberg, K. (2015). Basic Education Clusters in Cambodia. [online] Journal of Development in Practice. Available at: http://www.kapekh.org/files/report_file/27-en.pdf
UNESCO (2008). Secondary Education Regional Information Base: Country Profile – Cambodia.. [online] Bangkok. Available at: http://uis.unesco.org/sites/default/files/documents/secondary-education-regional-information-base-country-profile-for-cambodia-en_1.pdf
Uis.unesco.org. (2019). Cambodia | UNESCO UIS. [online] Available at: http://uis.unesco.org/country/KH